Mark 4

រឿង​ប្រៀប​ប្រដូច​​អំ​ពី​អ្នក​ព្រោះ​ពូជ​

1ព្រះអង្គ​បាន​ចាប់ផ្ដើមបង្រៀនម្ដងទៀតនៅមាត់បឹង
«បឹង» គឺបឹងកាលីឡេ។
ហើយបណ្ដាជន​បាន​មកជួបជុំគ្នា​យ៉ាង​ច្រើនកុះករនៅ​ជុំវិញ​ព្រះអង្គដូច្នេះព្រះអង្គយាង​ចុះ​ទៅអង្គុយលើទូកក្នុងបឹងរីឯបណ្ដាជនទាំងអស់ក៏នៅលើគោកតាមមាត់បឹង
2ព្រះអង្គបាន​បង្រៀនពួកគេ​អំពី​សេចក្ដី​ជាច្រើនជារឿងប្រៀបប្រដូចហើយនៅក្នុង​សេចក្ដី​បង្រៀន​នោះ​ព្រះអង្គ​មានបន្ទូល​ទៅ​គេថា 3«ចូរ​ស្ដាប់! ​មាន​កសិករម្នាក់ចេញទៅព្រោះ​គ្រាប់​ពូជ 4ពេលកំពុង​ព្រោះគ្រាប់ពូជខ្លះ​បាន​ធ្លាក់ទៅលើផ្លូវហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់ 5គ្រាប់ពូជ​ខ្លះទៀតក៏ធ្លាក់ទៅលើកន្លែង​មាន​ថ្មពុំសូវមានដីហើយក៏ដុះឡើងភ្លាមពីព្រោះដីមិនជ្រៅ 6ហើយនៅពេលថ្ងៃរះឡើង​វា​ក៏ក្រៀមស្វិតដោយព្រោះគ្មានឫស 7គ្រាប់ពូជ​ខ្លះទៀតក៏ធ្លាក់ទៅលើ​ដី​មាន​បន្លាហើយបន្លាក៏ដុះឡើងរឹបរួត​គ្រាប់​ពូជ​នោះមិន​ឲ្យ​បង្កើតផលបាន 8គ្រាប់​ពូជ​ខ្លះទៀតធ្លាក់ទៅលើដីល្អហើយដុះឡើងបង្កើតផលជាច្រើនមួយគ្រាប់​ឲ្យ​ផលសាមសិបមួយគ្រាប់​ឲ្យ​ផល​ហុកសិបនិងមួយគ្រាប់​ឲ្យ​ផល​មួយរយ»។ 9បន្ទាប់មកព្រះអង្គ​ក៏មានបន្ទូលថា៖ ​«អ្នកណាមានត្រចៀក​ចូរ​ស្ដាប់ចុះ»។

គោលបំណង​នៃ​រឿង​ប្រៀប​ប្រដូច​

10នៅពេល​ព្រះអង្គ​គង់នៅតែឯង​សាវក​ទាំង​ដប់ពីរនិង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញព្រះអង្គ​បាន​ទូល​សួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ 11ព្រះអង្គក៏មានបន្ទូល​ទៅ​គេថា៖ ​«អាថ៌កំបាំង​នៃ​នគរព្រះជាម្ចាស់​បាន​ប្រទានមកអ្នករាល់គ្នាប៉ុន្ដែ​សម្រាប់​អ្នកក្រៅ​សេចក្ដី​ទាំងនោះ​បាន​មកដល់​គេ​តាមរយៈរឿងប្រៀបប្រដូចវិញ 12ដើម្បីឲ្យ​ពួកគេ​មើលតែមិនឃើញ​ឲ្យ​ស្ដាប់តែមិនយល់ក្រែងលោ​គេ​ប្រែចិត្ដហើយ​ទទួល
«ដើម្បី​ឲ្យ​...​ទោស​»​ សូម​មើល​ អេសា​ ៦:៩-១០​។​ ឃ្លា​ «ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស​»​ ក្នុង​អេសា​ ៦:៩-១០​ សរសេរ​ថា​ «​ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​»​។​
​បាន​ការលើកលែងទោស»
13ហើយព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«តើ​អ្នករាល់គ្នា​មិនយល់រឿងប្រៀបប្រដូចនេះទេ? ​បើដូច្នេះ​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នករាល់គ្នា​យល់រឿងប្រៀបប្រដូចទាំងអស់បាន? 14គឺមាន​អ្នក​ព្រោះ​ពូជ​ម្នាក់ព្រោះ​ព្រះ​បន្ទូល 15អ្នកខ្លះប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​នៅតាមផ្លូវជាកន្លែង​ដែល​គ្រាប់ពូជ​ព្រោះចុះទៅពេល​គេ​ព្រះបន្ទូលភ្លាម​អារក្ស​សាតាំងក៏មកហើយ​ឆក់​យក​ព្រះ​បន្ទូល​ដែល​បាន​ព្រោះនៅក្នុងគេ​នោះ​ទៅ 16អ្នកខ្លះ​ប្រៀបបាន​នឹង​គ្រាប់​ពូជ​ដែល​ព្រោះ​ចុះ​ទៅលើកន្លែង​មាន​ថ្មពេល​គេ​​ព្រះ​បន្ទូល​ក៏​ទទួលយកភ្លាមដោយអំណរ 17ប៉ុន្ដែដោយ​ព្រោះ​គេ​មិនចាក់ឫស​គេ​ធន់បានតែមួយ​រយៈ​ពេល​ខ្លីប៉ុណ្ណោះ​កាល​ណា​មាន​ទុក្ខលំបាកការបៀតបៀនកើតឡើងដោយព្រោះ​ព្រះ​បន្ទូល​គេ​ក៏​រវាតចិត្ដភ្លាម 18អ្នកដទៃទៀត​ប្រៀបបាន​នឹង​គ្រាប់ពូជ​ដែល​បាន​ព្រោះ​ចុះ​ទៅលើ​គុម្ព​បន្លា​គេ​​ព្រះ​បន្ទូល 19ប៉ុន្ដែពេល​សេចក្ដីខ្វល់ខ្វាយនៃជីវិតសេចក្ដីបោកបញ្ចោត​នៃ​ទ្រព្យសម្បត្ដិនិង​សេចក្ដី​ប៉ងប្រាថ្នាផ្សេងៗចូលមក​នោះ​ក៏​រួបរឹត​ព្រះ​បន្ទូល​មិន​ឲ្យបង្កើតផលផ្លែ 20ហើយអ្នកខ្លះទៀត​ប្រៀបបាន​នឹង​គ្រាប់ពូជ​ដែល​បាន​ព្រោះ​ចុះ​ទៅលើដីល្អ​គេ​​ព្រះ​បន្ទូលក៏ទទួលយកហើយបង្កើតផលផ្លែមួយជាសាមសិបមួយជា​ហុកសិប​និងមួយជាមួយរយ»។

ចង្កៀងនិងរង្វាល់

21បន្ទាប់មក​ព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«តើ​គេ​យកចង្កៀង​ទៅ​ដាក់​នៅ​ក្រោមថាំង
«ថាំង»ជាធុងធំមួយអាចផ្ទុកបានចំណុះប្រាំបួនគីឡូក្រាម ភាគច្រើនប្រើសម្រាប់ដាក់ស្រូវ។
​នៅ​ក្រោមគ្រែ​ឬ? ​តើ​គេ​មិនដាក់​វា​នៅ​លើជើងចង្កៀងទេឬអី?
22ដ្បិតគ្មានការលាក់កំបាំង​អ្វី​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ហើយក៏​គ្មានអាថ៌កំបាំងអ្វី​ដែល​មិន​បាន​លាត​ត្រដាង​ចេញមក​នោះ​ដែរ 23អ្នកណាមានត្រចៀកចូរ​ស្ដាប់​ចុះ» 24ព្រះអង្គក៏មានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​អ្នករាល់គ្នា​ស្ដាប់ចុះ។ ​រង្វាល់ដែល​អ្នករាល់គ្នា​វាល់​ឲ្យ​គេ​អ្នករាល់គ្នា​នឹង​ទទួល​តាមរង្វាល់ដែល​អ្នករាល់គ្នា​បាន​វាល់​ឲ្យ​គេ​ទាំងបន្ថែម​ឲ្យ​អ្នករាល់គ្នាទៀតផង 25ដ្បិតអ្នកណា​ដែល​មាន​នឹង​បន្ថែមឲ្យប៉ុន្ដែអ្នកណាដែលគ្មាន​នឹង​ត្រូវ​ដក​យក​វិញសូម្បីតែ​អ្វី​ដែល​អ្នកនោះ​មានផង»។

រឿងប្រៀបប្រដូចអំពីគ្រាប់ពូជលូតលាស់

26ព្រះអង្គ​មានបន្ទូល​ទៅ​គេ​ថា៖ ​«នគរព្រះជាម្ចាស់ប្រៀប​បាន​នឹងមនុស្សម្នាក់ព្រោះគ្រាប់ពូជទៅលើដី 27ហើយគាត់​ដេក​នៅ​ពេល​យប់ក្រោកឡើង​នៅ​ពេល​ថ្ងៃ​គាត់​មិន​បាន​ដឹង​ថា​គ្រាប់ពូជ​នោះ​ចេញពន្លកដុះឡើងតាមរបៀបណាទេ 28ដីបង្កើតផល​ដោយ​ខ្លួនឯងមុនដំបូង​ជា​ពន្លកបន្ទាប់មក​ចេញ​ជា​កួរ​ហើយ​ក្រោយមកទៀត​ចេញ​ជា​គ្រាប់ស្រូវពេញលេញ 29ប៉ុន្ដែនៅពេលស្រូវទុំ​គាត់​ក៏​យកកណ្ដៀវមក​ច្រូត​ភ្លាមព្រោះដល់​រដូវ​ច្រូតកាត់ហើយ»។

រឿងប្រៀបប្រដូច​អំពី​គ្រាប់​មូតា​

30ព្រះអង្គ​មានបន្ទូលថា៖ ​«តើ​យើង​ប្រៀប​ធៀប​នគរព្រះជាម្ចាស់ទៅនឹងអ្វីតើ​យើង​នឹង​ប្រើរឿងអ្វី​ដើម្បី​ពន្យល់​ពី​នគរព្រះជាម្ចាស់? 31នគរព្រះជាម្ចាស់​ប្រៀប​ដូចជាគ្រាប់មូតា
«គ្រាប់​មូតា​»​ ជា​គ្រាប់​មួយ​ប្រភេទ​មាន​ទំហំ​តូច​លិ្អត​ប៉ុន​គ្រាប់​ខ្សាច់​ (សូម​មើល​រូបភាព​ក្នុង​ម៉ាថា​ ១៣:៣១​)​។​
ជាគ្រាប់តូចល្អិតជាងគ្រាប់​ពូជ​ណាៗទាំងអស់​នៅ​លើផែនដី
32ប៉ុន្ដែនៅពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​វា​ក៏​ដុះឡើងធំជាងរុក្ខជាតិទាំងអស់និងមានមែកធំហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាសអាច​ធ្វើ​សំបុកក្រោមម្លប់​របស់​វាបាន»។ 33ព្រះអង្គ​បាន​ប្រកាស​ព្រះ​បន្ទូល​ដល់​ពួកគេ​ជា​រឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែល​ពួកគេ​អាចស្ដាប់បាន 34ព្រះអង្គមិន​បាន​មានបន្ទូល​ទៅ​ពួកគេក្រៅពីរឿងប្រៀបប្រដូចឡើយតែ​ពេល​នៅ​ដាច់ដោយឡែក​ជាមួយ​នឹង​ពួក​សិស្ស​ព្រះអង្គ​បាន​ពន្យល់ប្រាប់សព្វគ្រប់

ព្រះយេស៊ូធ្វើឲ្យព្យុះស្ងប់

35នៅល្ងាចថ្ងៃនោះ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​យើង​ឆ្លងទៅត្រើយម្ខាង»។ 36ពួកគេក៏ចាកចេញ​ពី​បណ្ដាជន​ឯ​ព្រះយេស៊ូ​នៅតែគង់នៅលើទូក​នោះ​និងមានទូកផ្សេងទៀត​បាន​ទៅ​ជាមួយព្រះអង្គដែរ 37មានខ្យល់ព្យុះធំមួយកើតឡើងហើយរលក​បាន​បោកបក់ទៅលើទូកធ្វើឲ្យ​ទឹក​ចូល​ស្ទើរពេញទូក 38តែព្រះអង្គគង់នៅកន្សៃ
«កនៃ្សទូក» ផែ្នកខាងក្រោយនៃទូក។
ទូកផ្ទំលក់លើខ្នើយហើយ​ពួកគេ​ក៏ដាស់ព្រះអង្គនិងទូល​ទៅ​ព្រះអង្គថា៖ ​«លោកគ្រូ! ​យើង​វិនាសហើយ! ​តើ​លោកមិន​ខ្វល់ខ្វាយ​ទេឬ
39ព្រះអង្គបាន​ភ្ញាក់ឡើងហើយបន្ទោសខ្យល់និងមានបន្ទូល​ទៅ​កាន់​រលក​ថា៖ ​«ចូរ​ស្ងប់​ហើយ​ស្ងៀមទៅ!» ​នោះខ្យល់ក៏ស្ងប់ហើយក៏មានភាពស្ងាត់ឈឹង 40ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ័យខ្លាចដូច្នេះ? ​តើ​អ្នករាល់គ្នា​នៅតែគ្មានជំនឿ 41នោះពួកគេ​កោតខ្លាចយ៉ាងខ្លាំងនិងនិយាយគ្នា​ទៅវិញ​ទៅមកថា៖ ​«ចុះ​តើ​លោក​នេះជានរណាសូម្បីតែខ្យល់និងបឹង​ក៏​ស្ដាប់បង្គាប់លោកដែរ
Copyright information for KhmKCB